សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានរំលឹកឡើងវិញអំពីការបង្កើតទំព័រ Facebook របស់សម្តេច


ពីខេត្តត្បូងឃ្មុំ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យសម្តេច ហេង សំរិន នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានរំលឹកឡើងវិញអំពីការបង្កើតទំព័រ Facebook របស់សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា ការបង្កើតទំព័រ Facebook នេះ មិនមែនដើម្បីប្រឆាំងនឹងនរណាម្នាក់នោះឡើយ តែបង្កើតឡើង ដើម្បីពន្លឿនការងារជូនប្រជាពលរដ្ឋ និងកាន់តែឲ្យមានប្រសិទ្ធភាព។

បន្ទាប់ពីការប្រកាសប្រើប្រាស់ជាផ្លូវក្នុងរយៈពេលជាង ៤ខែ បច្ចុប្បន្នទំព័រ Facebook របស់នាយករដ្ឋមន្រ្តីកម្ពុជា មានអ្នកចុចគាំទ្រ (Like) ជាង ២,៣លាននាក់ហើយ។ តាមរយៈទំព័រ Facebook នេះ សម្តេចតេជោ ហ៊ុន សែន បានទទួលសេចក្តីរាយការណ៍ដោយផ្ទាល់ពីប្រជាពលរដ្ឋ ដែលជួបនូវទុក្ខកង្វល់ និងបញ្ហានានា ហើយក៏បានឆ្លើយតប និងដោះស្រាយជូនពួកគេភ្លាមៗផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើខ្ញុំមិនមានទេ (Facebook) ដំណោះស្រាយ ក៏មិនអាចធ្វើបានលឿនដែរ។ តើការដោះស្រាយលឿនបែបនេះ មិនគួរត្រូវបានលើកទឹកចិត្តទេឬ?។ ខ្ញុំមិនចោលទម្លាប់ធ្វើការរងារបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែបន្ថែមល្បឿន ការងារប៉ុណ្ណោះ។ បញ្ហារបស់ប្រជាពលរដ្ឋ មិនមែនជាបញ្ហាតូចតាចទេ សូមកុំមើលស្រាល»។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកអំពីការចាត់ចែងការងារមួយ ចំនួនជាមួយមន្រ្តីតាមប្រព័ន្ធ Whatsapp ក្រោយពេលទទួលបានសំណូមពរពីប្រជាពលរដ្ឋ។ សម្តេចបានរំលឹកពីការបញ្ជាទៅកាន់អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ ឲ្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋម្នាក់ ដែលត្រូវបានថៅកែចាប់ដាក់គុក ព្រោះតែលុយ ៨០ដុល្លារផងដែរ។

12744432_890563174389826_708983214336904789_n 12524072_890563204389823_3405466126616885796_n 12661746_890563264389817_8582654770983966770_n 12688001_890563154389828_193485613824074416_n 12705194_890563147723162_1485796658301266679_n 12715201_890563231056487_7046658158702080334_n 12729337_890563211056489_6417327716946220994_n