ប្រសាសន៍សម្តេចតេជោ មន្ត្រីល្អត្រូវមានសាមគ្គីភាព និង ក្លាហានតស៊ូមតិមិនចាំតែហៃអើ


មន្រ្តីល្អត្រូវមានសាមគ្គីភាព និង ក្លាហានតស៊ូមតិមិនចាំតែហៃអើ

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
គោរពស្រឡាញ់ប្រជាពលរដ្ឋ និង មន្រ្តីរាជការគ្រប់ស្ថាប័នរដ្ឋទាំង
អស់ ហើយតែងតែរំលឹកដះតឿនអំពីភារកិច្ច និង ការទទួលខុសត្រូវ
ចំពោះជាតិមាតុភូមិ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋអោយបាន
ល្អបំផុត។

ជាការត្រឹមត្រូវណាស់ដែលប្រជាពលរដ្ឋត្រូវតែចូលរួមជាភ្នែកច្រមុះ
របស់រដ្ឋាភិបាលក្នុងការជំរុញអភិបាលកិច្ចល្អចាប់ពីមន្រ្តីថ្នាក់ធំរហូត
ដល់មន្រ្តីថ្នាក់តូចនៅគ្រប់ស្ថាប័នជាតិទាំងមូល។ រាជរដ្ឋាភិបាលពេញ
ចិត្តក្នុងការបម្រើប្រជាពលរដ្ឋ និង ពេញចិត្តក្នុងការទទួលមតិ និង
យោបល់រិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ចំពោះមន្រ្តីរាជការទាំងអស់គឺត្រូវចងចាំនូវតួនាទីកាតព្វកិច្ច និង ការ
ទទួលខុស និងទទួលត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តិ។ ត្រូវធ្វើ
ខ្លួនជាមន្ត្រីល្អទោះបីធ្វើការនៅទីណា ជាមួយអ្នកណាគឺត្រូវមានភាព
អំណត់ សាមគ្គីផង និង តស៊ូផង ហើយត្រូវហ៊ានតស៊ូមតិ មិនត្រួវ
ចេះតែហៃអើៗតាមគ្នា តាមមេធំៗឬតាមសហការីមន្រ្តីគ្នាឯង ទោះបី
ជាពួកគាត់ប្រព្រឹត្តិខុសកម្រិតណា គឺចេះតែ”បាទ” រហូតនោះគឺពិត
ជាមិនត្រឹមត្រូវឡើយ។ ត្រូវហ៊ាននិយាយអំពីអ្វីខុស និងអ្វីត្រូវផង។

ជាថ្មីម្តងទៀត សូមអរគុណប្រជាពលរដ្ឋទាំងអស់ដែលមានឆន្ទះ ស្រឡាញ់ជាតិ ហើយដែលតែងតែផ្តល់មតិយោបល់ល្អៗជាច្រើន
ដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍កសាងប្រទេសយើងអោយរីក
ចម្រើនកាន់តែខ្លាំងឡើងថែមទៀត៕