ឯកឧត្តម កែវ រតនៈ បានដឹកនាំសហការី នាំយកមូលនិធិសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និយោជិត និងអតិថិជនរបស់អគ្គិសនីកម្ពុជា USD 14,500 ជូនដល់មន្ទីរពេទ្យគុន្ធបុប្ផានៅព្រឹកថ្ងៃ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីរួមចំណែកបន្តនិរន្តរភាពដល់មន្ទីរពេទ្យក្នុងការព្យាបាលកុមារខ្មែរ។ នេះជាកាយវិការដ៏ល្អប្រពៃរបស់ឯក ឧត្តម កែវ រតនៈ ដែលជានិច្ចកាល រួមចំណែកគិតគូរពីសុខទុក្ខបងប្អូនប្រជាជនខ្មែរ។