ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខប្រជាពលរដ្ឋឃុំតាលោប្រមាណជាង ៣០០០ នាក់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រុញឲ្យមន្រ្តីអាជ្ញាធរ តាំងពីថ្នាក់ភូមិ ឃុំ ស្មៀន រួមទាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផងនោះ អ្នករស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុក្ខដាក់ និង ផ្តល់សេវាសាធារណៈ ជូនពួកគាត់ ទៅតាមគោលការណ៍កំណត់របស់រដ្ឋ ។

ការលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និង ប្រជាពលរដ្ឋ មកពី ២០ភូមិ ក្នុងឃុំតាលោ ស្រុកបាកាន ប្រមាណ ៣ពាន់នាក់ នាព្រឹកថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅបរិវេណដីវាល ភូមិតាលោ ឃុំតាលោ ស្រុកបាកាន ។

នៅចំពោះមុខប្រជាពលរដ្ឋឯកឧត្តមបានផ្តល់លេខទូរស័ព្ទទាំង២ប្រព័ន្ធ បើករង់ចាំប្រជាពលរដ្ឋ Call ចូល ២៤ម៉ោង/២៤ម៉ោង ដើម្បីឲ្យបងប្អូនផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសុខទុក្ខរបស់ខ្លួន ជាពិសេសជួយផ្តល់ព័ត៌មានក្នុងករណីដែលមានមន្រ្តី ក៏ដូចជាកងកម្លាំង ដែលអនុវត្តមិនបានត្រឹមត្រូវ ខុសពីតួនាទីភារកិច្ចរបស់ខ្លួន កៀបសង្កត់កេងយកផលប្រយោជន៍ ពីបងប្អូន ដើម្បីចាត់វិធានការបានទាន់ពេលវេលា ។

ជាចុងបញ្ចប់ឯកឧត្តមក៏បានជូនវត្ថុកំដរដៃ ដល់យាយជីតាជី ចំនួន ១០០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ និង ថវិកា ២ម៉ឺនរៀល ដោយឡែកយុវជនឃុំតាលោ ៦០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល ។

ជាងនេះទៅទៀត មុនឱកាសជួបសំណេះសំណាល ឯកឧត្តមក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពតាលោ ព្រមទាំងបានប្រគល់ថវិកា ចំនួន ១០០ដុល្លារអាមេរិក សម្រាប់ចាក់ដីបំពេញទីធ្លាមណ្ឌលសុខភាពផងដែរ។

12669708_938471586200470_5548397639333481974_n - Copy