នៅព្រឹកថ្ងៃទី១៤/០២/២០១៦ លោក សំ ណារិទិ្ធ អនុប្រធាន សសយក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សុខគង់ ប្រធាន សសយក ខេត្តពោធិ៍សាត់ បានដឹកនាំយុវជនចូលរួមសកម្មភាពរួមគ្នាជាមួយ លោក គា បូរ៉ាត នាយកវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត និងសហការជាមួយអគ្គិសនីកម្ពុជា ដោយបាននាំយកសម្ភារៈសិក្សា ថ្នាំពេទ្យ ជូនសិស្សមត្តេយ្យ និងបឋមសិក្សាត្រពាំងរំដេញចំនួន ២៤៣ នាក់ នៅឃំុក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក សំណារិទ្ធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់បាននាំយកសម្ភារៈសិក្សាជូនដល់សិស្សមត្តេយ្យនៅស្រុកក្រគរ
