សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក Hoang Poinh Quan ចូលជួបសំដែងការគួសម


នៅវិមានសន្ដិភាពនាល្ងាចថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក Hoang Poinh Quan ប្រធានគណៈទាក់ទងបរទេសបក្សកុម្មុយនីស្តវៀតណាមចូលជួបសំដែងការគួសម និងពិភាក្សាការងារ ។

លោក Hoang Poinh Quan បានជំរាបជូន សម្ដេចតេជោ អំពីព័ត៌មានពីមហាសន្និបាតបក្សលើក ទី១២ របស់វៀតណាម ក្នុងនោះលោកក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោផងដែរដែលបានផ្ញើសារជូនពរចំពោះលទ្ឋផលជោគជ័យនៃមហាសន្និបាតបក្ស ហើយលោកគិតថា នេះជាការជំរុញអោយមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ វាងគណៈបក្ស និងគណៈបក្ស ព្រមទាំងការរីកចម្រើននៃប្រទេសដែលនៅជិតខាងគ្នា។

សម្តេចតេជោ បានថ្លែងអំណរគុណ លោក Hoang Poinh Quan ដែលបានជម្រាបអំពីលទ្ធផល នៃមហាសន្និបាតបក្សលើកទី១២នេះ ដែលទទួលបានលទ្ឋផលល្អដែលជាទីពេញចិត្តរបស់ប្រជាជនវៀតណាមទាំងមូល៕

12745820_959738940741270_5077043837236028560_n 12729057_959738924074605_6473356983713311484_n 12734056_959738970741267_7136520490552872923_n 12741859_959738934074604_4281393695553119620_n