ក្រសួងសាធារណៈការ និង ដឹកជញ្ជូន រួមជាមួយ មន្ទីរក្រសួងសាធារណៈការ និង ដឹកជញ្ជូន ខេត្តពោធ៍សាត់ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់មួយ ស្ដីពីផលប៉ះពាល់ដីចំណីផ្លូវ នៅក្នុងរាជធានី ខេត្ត-ក្រុង និង ទីប្រជុំជន នៅព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណង ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងរាជធានី ខេត្ត-ក្រុង និង ជនបទ ទៅតាមស្ដង់ដារអន្តរជាតិ ទន្ទឹងនឹងឈានទៅដល់ ការកំណត់ស្ដង់ដាជារូបវន្ត យើងត្រូវការរៀបចំចងក្រងឯកសារច្បាប់ដើម្បីអនុវត្ត ។
សិក្ខាសាលាថ្ងៃនេះ ស្ថិតក្នុងវត្តមានរបស់ ឯកឧត្តម យិត បុណ្ណា អនុរដ្ឋលេខាធិការ តំណាងឲ្យ ឯកឧត្តម រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន និង ការចូលររួម ពីឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ មន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រមាណ ៤០០នាក់ ។