សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Radm Yumanjiang ជួបសំដែងការគួសម


នៅវិមានសន្ដិភាព ល្ងាចថ្ងៃទី ២៤សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Radm Yumanjiang មេបញ្ជាការនាវាកងទ័ពរំដោះប្រជាជានចិន N573 ជួបសំដែងការគួសមពិភាក្សាការងារ។

លោក Radm Yumanjiang បានជំរាបជូន សម្ដេចតេជោ ថាក្បួននាវារបស់លោកបានចុះចតនៅខេត្តព្រះសីហនុ ហើយក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាជន និង កងនាវាជើងទឹកកម្ពុជាផងដែរ ហើយក្រុមរបស់លោក និងក្រុមនាវាជើងទឹកកម្ពុជាក៏បានជួបពិភាក្សា និងបានអញ្ជើញឯកឧត្តម ទា បាញ់ និងមន្រ្តីសំខាន់ៗរបស់ក្រុមនាវិកកម្ពុជាទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពនាវាប្រទេសចិនផងដែរ។ ថ្ងៃនេះក្រុមនាវឹកចិនកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មជាមួយកងទ័ពជើងទឹកកម្ពុជានៅលើដែនគោក ហើយនឹងបន្តនៅថ្ងៃស្អែកក្នុងដែនសមុទ្រផង។

លោក Radm Yumanjiang បានចាប់អារម្មណ៍ឃើញថា កងទ័ពជើងទឹករបស់កម្ពុជាមានភាពស្មោះស្ម័គ្រ និងទទួលខុសត្រូវខ្ពស់ រួសរាយរាក់ទាក់។ កងទ័ពជើងទឹក របស់ចិននិងកងទ័ព
ជើងទឹករបស់កម្ពុជាមានកិច្ចសហប្រតិត្តិការល្អ និងពង្រឹងទំនាក់ទំនងនេះអោយល្អបន្ថែមទៀតនាពេលខាងមុខ ។

សម្តេចតេជា ហ៊ុន សែន គាំទ្រចំពោះសកម្មភាពនៃការធ្វើសមយុទ្ឋរួមគ្នានេះ ហើយសម្តេចបានស្នើនៅពេលធ្វើសមយុទ្ឋរួមខាងមុខគួរ បន្ថែមសកម្មភាពជួយសង្គ្រោះរំដោះនាវាចេញពីចោរសមុទ្របានប្លន់នៅលើដែនសមុទ្រ និងបន្ថែមសមយុទ្ឋបង្កើនសមត្ថភាព សង្គ្រោះនៅពេលដែលមានគ្រោះមហន្តរាយផ្សេងៗជាដើម។

ជំនួបពិភាក្សាកាលពីល្ងាចនេះបានគឺបង្កើន និងពង្រឹងនូវទំនាក់ទំនង មិត្ត្តភាព និងសហប្រតិបត្តិការល្អ រវាងកងកំលាំងជើងទឹកនៃប្រទេសទាំង២ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងសន្តិភាពក្នុងតំបន់ និងផលប្រយោជន៌ជាច្រើនថែមទៀតដល់ប្រជាជាតិនៃប្រទេសទាំងពីរ។ ទន្ទឹមនិងនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខដល់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ៕

12189088_960280064020491_8268479765983587543_n 12439381_960280104020487_8893923951436592424_n 12717844_960279907353840_7941018658802944711_n 12743553_960279700687194_3141935469311705126_n