ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោកអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារយោធា


ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការយោធភូមិភាគទី៥ បានជំរុញឲ្យកងកម្លាំងនៅតំបន់ព្រំដែន បន្តពង្រឹង ស្ថិរភាពឲ្យបានរឹងមាំ និង ចូលរួមឲ្យបានខ្លាំងក្លា ក្នុងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ។
ការថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តមឧត្តមសេនីយ៍ឯក អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្និសុខ ឆ្នាំ២០១៥ និង ផ្សព្វផ្សាយទិសដៅ ឆ្នាំ២០១៦ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅសាលប្រជុំរបស់ទីបញ្ជាការ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធបីប្រភេទ លោកអភិបាលរងក្រុង និង មន្ត្រីយោធាសរុបប្រមាណ ១៥០នាក់ ។

12745855_462101777314353_2833578071938761893_n 10371752_462101833981014_2454684785213885313_n 10420317_462113823979815_6274229650755190000_n 12741932_462101393981058_649372666179141110_n 12742417_462113890646475_842100597237811648_n 12744079_462101863981011_7346279340006980441_n 12744106_462113903979807_1098878041491399656_n 12744122_462113810646483_3064789669469435692_n