នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងបុត្រ
បានអញ្ជើញចូលរួមក្នុងពិធី ឆ្លងកម្មវិធី ព្រះសង្ឃចូលបរិវាសកម្ម នាប្រាង្គព្រះចេតិយ ភូមិក្របៅ
ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៉ីម
និងលោកជំទាវ ញ៉ែម សឿន ព្រមទាំងញាតិកាលទាំងប្រាំពីរសណ្តាន ។