ខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មិនា ឆ្នាំ២០១៦ ក្រោមប្រធានបទ វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រូវបានមន្ទីរកិច្ចការនារីខេត្ត សហការជាមួយបណ្តាមន្ទីរ និង អង្គការដៃគូបានប្រារព្ធធ្វើនៅលើបុរីវប្បធម៌ កោះសំពៅមាស នាព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ព្រមទាំងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាល អភិបាលរងស្រុក ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ និង សិស្សានុសិស្សសរុបចំនួន ១៥០០នាក់ ។