ឈាបនដ្ឋានថ្មីមួយកន្លែង និង ស្រះទឹកថ្មីពីរកន្លែង ស្ថិតក្នុងភូមិរាំងទិល ឃុំរាំងទិល ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់
ឯកឧត្តម ស៊ុយ សែម សមាជិកគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិសាត់ និង លោកជំទាវ ជា ខេង។
គួររំលឹកផងដែរថា ភូមិរាំងទិល ជាតំបន់ព្រៃរនាមជាប់បឹងទន្លេសាប នាំអោយទីនោះជាភូមិដីគោករយៈពេល០៦ខែ នារដូវប្រាំង និងជាភូមិបណ្តែតទឹករយៈពេល០៦ខែ នារដូវវស្សារ ដែលជាហេតុនាំអោយ ពិបាកបូជាសពនារដូវវស្សា។
ដូចនេះប្រជាជនតែងតែរុំសាកសពយកទៅចងព្យួរលើដើមឈើចោលរហូតដល់រលួយសាច់អស់ ទើបទៅប្រមូលឆ្អឹង។ ចំនែកឯនៅរដូវប្រាំងវិញ ពួកគាត់បែរជាជួបបញ្ហាខ្វះទឹកប្រើប្រាស់ទៅវិញ។ ដូចនេះសមិទ្ធផលថ្មីៗទាំងនេះបានជួយសំរួលការលំបាកជាច្រើនដល់ពួកគាត់ដែលរស់នៅទីនោះ។
ក្នុងពិធីនោះផងដែរឯកឧត្តម និងលោកជំទាវ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ
ដោយភាពស្និទស្នាល ព្រមទាំងបានចែកជូនដល់ពួកគាត់នូវថវិការ និងសំភារៈមួយចំនួន។
——————-
កាលបរិច្ឆេទ ៖ ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦
ទីកន្លែង ៖ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់