ឯកឧត្តម ម៉ៅ ធនិន និង លោកជំទាវ បាននាំយកសម្ភារៈនិងថវិកាទៅជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន៣គ្រួសារ


គ្រួសាររងគ្រោះ ចំនួន ៣គ្រួសារ បណ្តាលមកពីទុស្សេខ្សែភ្លើង នាវេលាម៉ោង ៣៖២០នាទីរសៀល ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ ឆេះផ្ទះអស់ ២ខ្នង និង ទ្រព្យសម្បត្តិមួយចំនួនធំនោះគឺ ១-សៀង សុខុន ភេទប្រុស អាយុ ៤៨ឆ្នាំ ជាម្ចាស់ផ្ទះ, អៀង ស្រីណៃ ភេទស្រី អាយុ ២៥ឆ្នាំ ជាប្រជាពលរដ្ឋជួលផ្ទះគេស្នាក់នៅ រយៈពេល២ឆ្នាំមកហើយ, ២-អ៊ុង សុវណ្ណ ភេទប្រុស អាយុ ៦៨ឆ្នាំ ជាអ្នកសារព័ត៌មានសុជីវធម៌ ត្រូវបានទទួលគ្រឿងសម្រាប់ធ្វើផ្ទះសារជាថ្មី ពីក្រុមការងារចុះជួយសង្កាត់ព្រៃញី ដឹកនាំដោយ ឯកឧត្តម អ៊ឹង គឹមលាង ជាប្រធាន កាលពីរសៀលថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ នៅទីតាំងកើតហេតុ ស្ថិតក្នុងភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ ហ៊ុន ចាន់ធី បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ យកទៅប្រគល់ជូន ប្រជាពលរដ្ឋរងគ្រោះភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម តង់ខៀវ១ ស្រាក់១ឈុត មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ធំ និង ថវិកា៥០ម៉ឺនរៀល ។

ជាក់ស្តែងនៅថ្ងៃនេះ ដោយមានការយកចិត្តទុកដាក់ និង សន្យា ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ក្រុមការងារចុះជួយសង្កាត់ព្រៃញីផងនោះ បាននាំយកគ្រឿងសម្រាប់ធ្វើផ្ទះសារជាថ្មី យកទៅប្រគល់ជូន ប្រជាពលរដ្ឋរងគ្រោះភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារស្មើៗគ្នា ៖ ក្នុងនោះថវិកា ៣លាន ជាថវិការបស់ឯកឧត្តម ម៉ៅ ធនិន និង លោកជំទាវ សម្រាប់ទិញគ្រឿងផ្ទះ, ថវិកា ១,១៤០,០០០.០០ រៀល ជាថវិការបស់ក្រុមការងារចុះជួយសង្កាត់ព្រៃញី សម្រាប់ទិញស័ង្កសី ។

12821520_1703592563263856_3907475178470963589_n

12801240_1703592606597185_7631474121122141292_n 12795416_1703592619930517_2876169537824213766_n 12799299_1703592569930522_3261495891004738573_n