ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ស្នើដល់បងប្អូនអាជីវករ ដែលមានមុខរបរទទួលទានក្នុងផ្សារថ្មីពោធិ៍សាត់ ជាពិសេសប៉ែកខាងមុខ ត្រូវស្រុះស្រួលអធ្យាស្រ័យគ្នាទៅវិញទៅមក កុំបង្កឲ្យមានជម្លោះ និង ត្រូវចូលរួមសហការគ្នា រៀបចំជួរលក់ដូរឲ្យមានសណ្តាប់ធ្នាប់ និង មានសោភណ្ឌភាព ងាយស្រួលសម្រាប់ប្រជាពលរដ្ឋចូលទិញ ខណៈពេលដែលដំបូលផ្សារថ្មីប៉ែកខាងមុខ បានស្ថាបនារួចរាល់ហើយ ។
ឯកឧត្តម បានស្នើបែបនេះ ក្នុងឱកាស ជួបសំណេះសំណាលសួរសុខទុក្ខ និង ធ្វើការសម្របសម្រួលជម្លោះ រវាងបងប្អូនអាជីវករ ក្នុងផ្សារថ្មីពោធិ៍សាត់ នាថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦ ។