ឯកឧត្តម ម៉ៅ ធនិន បានផ្តល់ថវិកា ២លានរៀលដល់ក្រុមគ្រួសារសពអ្នកគ្រូ កែវ វណ្ណា


អ្នកគ្រូ កែវ វណ្ណា អាយុ ៤២ឆ្នាំ នាយិកាសាលាបឋមអូរដេកា ស្ថិតក្នុងភូមិអូរដេកា ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានស្លាប់បាត់បង់ជីវិតទាំងកូន នៅក្នុងផ្ទៃជិតគ្រប់ខែទៅហើយ ដោយសារតែជំងឺថប់ដង្ហើម នាម៉ោង៥៖១០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ ពេលដឹកបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ក្នុងនាមជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ម៉ៅ ធនិន បានផ្តល់ថវិកា ២លានរៀលដល់ក្រុមគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ចែង ឲ្យក្រុមការងារសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ និង អនុសាខាកាកបាទក្រហមស្រុក ចុះជួយសម្រាលទុក្ខលំបាករបស់គ្រួសារ សពដល់គេហដ្ឋានក្នុងភូមិអូរដេកា ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ ។
គួររំលឹកផងដែរថា គ្រួសារជនរងគ្រោះ បានទំនាក់ទំនងមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ខណៈពេលដែលប្រពន្ធរបស់គាត់មានអាក្ការៈមិនសូវស្រួល ភ្លាមៗនោះឯកឧត្តមបានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ តែជាអកុសលស្ត្រីរងគ្រោះបានដាច់ខ្យល់មុនពេលមកដល់មន្ទីរពេទ្យបង្អែកបាត់ទៅហើយ ។ នេះសបញ្ជាក់ឲ្យឃើញថា ឯកឧត្តម ម៉ៅ ធនិន តែងតែចុះជួយដោះស្រាយទុក្ខលំបាកដោយផ្ទាល់ ទៅតាមសំណូមពរបស់ប្រជាពលរដ្ឋ ៕

12523862_1705775369712242_4193982370103001035_n 9157_1705775269712252_4562894145420123950_n 260423_1705775349712244_6384562406376139762_n 1912075_1705775373045575_3891887065788394048_n 10352610_1705775263045586_7197068800363752752_n 10400310_1705775273045585_6958973662919500323_n 12227556_1705784973044615_1294861597431576112_n