ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់កំពុងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ឲ្យមានការប្រែប្រួលថ្មីដើម្បីត្រៀមអបអរសាទរទទួលឆ្នាំថ្មី


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនាពេលថ្មីៗនេះថា ឯកឧត្តមនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងបាននឹងកំពុងធ្វើ និង មិនទាន់បានធ្វើក្នុងក្រុងពោធិ៍សាត់រួមមាន ៖ សំណង់អាគាររដ្ឋបាលខេត្ត ក្រោងទ្វាសាលាខេត្ត រង្វង់មូលមុខស្ពានថ្មថ្មី សួនច្បារ និង ផ្លូវថ្មើរជើងតាមមាត់ស្ទឹង រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ឲ្យបានរួចរាល់ក្នុងចន្លោះឆ្នាំ ២០១៧ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និង ថតរូបទុកជាអនុស្សាវរីយ៍ ក្នុងទឹកដីខេត្តឆ្លងកាត់មួយនេះ ។

ជាងនេះទៅទៀត ឯកឧត្តមបានចាត់ឲ្យមន្ទីរសាធារណៈការ រៀបចំតម្លើងភ្លើងលំអរក្រុង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុន ឲ្យបានមុនខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ខេត្តពោធិ៍សាត់ ដែលមានគម្រោងរៀបចំប្រារព្ធធ្វើនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៦ខាងមុខនេះ ក្រោមប្រធានបទ “គ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា” ។

12938367_1715423052080807_5111229159674723168_n 12472584_1715421822080930_3157350713904818694_n 12512756_1715421812080931_4882916392724741599_n 12801547_1715421882080924_4962892956397535357_n 12936503_1715421815414264_5341373009632338434_n