ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី


មន្ត្រីបច្ចេកទេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត នាព្រឹកថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦ នៅបរិវេណដីវាលក្នុងឃុំអន្លង់វិល បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងរយៈពេល ៣០ថ្ងៃ សម្រាប់ឲ្យប្រជាពលរដ្ឋ ដែលមានក្បាលដីនៅក្នុងភូមិព្រែកតាគង់ ភូមិអន្លង់វិល និង ភូមិផ្លូវក្របី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មកពិនិត្យ និង ធ្វើការផ្ទៀងផ្ទាត់ មុននឹងចេញបណ្ណ័កម្មសិទ្ធស្របច្បាប់ជូន ។
ពិធីបិទផ្យាយនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និង បងប្អូន ពុកម៉ែ មាមីង ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាច្រើននាក់ផងដែរ ។
នេះគឺជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយ និង កែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានកាន់កាប់ដី ប្រកបដោយសុវត្ថិភាព រឹងមាំ និង ស្របច្បាប់ ពោលគឺពួកគាត់មានដីសម្រាប់ធ្វើកសិកម្ម សិប្បកម្ម អាជីវកម្ម ក្នុងន័យលើកកម្ពស់ជីវភាព និង កាត់បន្ថយភាពក្រីក្រ ។
944005_1715987232024389_2970026604130437670_n 11059757_1715987482024364_5682163273612612312_n 12417560_1715987218691057_1525468241284557558_n 12919829_1715987342024378_1225771221086550532_n 12920393_1715987225357723_6374681251592515231_n 12931093_1715987462024366_1775972108669517319_n 12932769_1715987345357711_7098689560717194978_n 12933070_1715987358691043_7586530092154869536_n 12936761_1715987512024361_5850932854789335928_n