សកម្មភាព លោកជំទាវ ចុះមើលសាលាមត្តេយ្យ និងកន្លែង បុកអំបុក


សមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ចំនួន ៧៥នាក់ ដឹកនាំដោយលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និង ជាសមាជិកាប្រតិបត្តិ,លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន

ប្រធានកិត្តិយស និង លោកជំទាវ ឡុង ម៉ារី ខូយ សុខា អនុប្រធានកិតិ្តយស បានចុះទៅជួបសំណេះសំណាលជាមួយសិស្សសាលាមត្តេយ្យសិក្សា ដោយបាននាំយកអំណោយ និងថវិកាចំនួន ៤ លានរៀល ជួយកសាងមត្តេយ្យ

សហគមន៍ ភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន នាព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៥។ បន្ទប់មកទៀតលោកជំទាវ ថ្នាក់ដឹកនាំ បានអញ្ជើញចុះទៅសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានមុខរបរផលិត

អំបុកជាប្រចាំចំនួន៣ភូមិ ក្នុងចំណោម១៨ភូមិ របស់ឃំុអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺភូមិចំការខ្លុយ,ភូមិចំការអូរ,និងភូមិបោះរាំង ដោយក្នុង១ថ្ងៃផលិតអំបុកជាមធ្យមបាន១តោនសម្រាប់លក់លើទីផ្សារនៅក្នុងខេត្ត និង ក្រៅខេត្ត។

ការប្រគល់ថវិកា កុមារបាកាន ថតជមួយកុមារ១ ថតជាមួយកុមារ សកម្ភាពបុកអំបុក សក្មភាពចុះបាកាន១