ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាភ្ញៀវជាតិ និង អន្តរជាតិ ជាង១ម៉ឺននាក់ នាយប់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៦នេះ បានសម្រុកមកចូលរួមលេងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពស២៥៦០ ក្នុងថ្ងៃវារៈវ័នបទ នៅលើបូរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
បន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ឲ្យមន្ទីរជំនាញរៀបចំលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត និង រៀបចំភ្លើងព័ណ៌តាមដងផ្លូវ និង នៅលើបូរីវប្បធម៌កោះសំពៅមាសរួចមក ឃើញថាមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកចូលរួមលេងសង្ក្រានឆ្នាំថ្មី តាំងពីថ្ងៃទី ១៣ មកម្ល៉េះ ។