ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ នៅសាលាខេត្តពោធិ៍សាត់ ។
តាមប្រកាសរបស់ក្រសួងលេខ ១១១ ចុះថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៦ បានសម្រេចតែងតាំង លោក លៀម ប៊ុនរឿន អតីតប្រធានមន្ទីរមុខងារសាធារណៈ មកជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តពោធិ៍សាត់វិញ ជំនួសលោក ចេង ឡៃ ដែលត្រូវផ្លាស់ចេញទៅទទួលភារកិច្ចថ្មី ។