កិច្ចប្រជុំរបស់ក្រុមប្រឹក្សាក្រុងនៅមូលដ្ឋានប្រារព្ធធ្វើឡើងនៅសង្កាត់រលាបក្រោមអធិបតីភាពលោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុង


#‎វត្តរលាប‬ ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី០៤_០៥_២០១៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាក្រុងនៅមូលដ្ឋាន ក្រោមអធិបតីភាព លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុង ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលក្រុង នាយករដ្ឋបាល ប្រធានការិ.ចំណុះ ជំនាញជុំវិញក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង៧ អង្គការសហគមន៍មូលដ្ឋាន យុវជន ប្រជាពលរដ្ឋ និងគណៈប្រតិភូរអញ្ជើញមកពីអង្គការផេកកម្ពុជា ។

‪#‎កិច្ចប្រជុំបានពិនិត្យនិងអនុម័តមានដូចខាងក្រោម‬
_របៀបវារៈនៃកិច្ចប្រជុំលើកទី២៤ អាណត្តិទី២
_កំណត់ហេតុកិច្ចប្រជុំលើកទី២៣ អាណត្តិទី២
_របាយការណ៍សកម្មភាពការងារប្រចាំខែមេសា ឆ្នាំ២០១៦
_ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីនៃរដ្ឋបាលក្រុងប្រចាំខែមេសា ឆ្នាំ២០១៦
_សេចក្តីសម្រេចស្តីពីការសម្រេចទូទាត់ចំណូលចំណាយថវិការឆ្នាំ២០១៥របស់រដ្ឋបាលក្រុង ។

#ក្នុងកិច្ចប្រជុំនេះផងដែរលោកប្រធានក្រុមប្រឹក្សាក្រុងក៏បានផ្តល់ព័ត៌មានត្រឡប់ជូនប្រជាពលរដ្ឋទាក់ទងការស្នើរសុំថវិកាសម្រាប់ចាក់ដីបំពេញផ្លូវ ដោយបានការឧបត្ថមថវិកាពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានចំនួន១,៥០០,០០០រៀល
តំណាងប្រជាពលរដ្ឋដែលបានស្នើរ បានឡើងថ្លែងអំណរគុណជូនចំពោះឯកឧត្តមទាំងក្តីសប្បាយរីករាយ

13178837_491525654366680_2789358817409167518_n 13094149_491525557700023_634120676095134052_n 13102750_491525597700019_3376278315229470029_n 13133104_491525817699997_8598645703896479364_n 13133379_491525941033318_4509345384903265211_n 13138913_491525684366677_3564162340819942609_n 13151687_491525994366646_8450897283396494523_n 13165978_491525751033337_4188356669638249275_n 13173756_491525877699991_3520121769633236382_n 13173909_491525717700007_712494899447563985_n 13177239_491525791033333_2958645852737643733_n