នៅព្រឹកថ្ងៃទី ៣/៥/២០១៦ តបតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ តម្រូវអោយក្រុមការងារមានឆន្ទះ បន្តសកម្មភាពផ្គត់ផ្គង់ទឹក ទោះបីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្តី តែប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួន នៅមានការខ្វះខាតទឹកនៅឡេីយ ជាក់ស្តែងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ រួមសហការជាមួយកងកម្លាំងយោធាខេត្ត និងសាលាក្រុងពោធិ៍សាត់ បន្តដឹកជញ្ជូនទឹកស្អាតជូនបងប្អូន នៅសង្កាត់រលាប.
សហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយកងកម្លាំងយោធាខេត្តបន្តចុះចែកទឹកដល់ប្រជាពលរដ្ឋ
