ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តពោធិ៍សាត់ ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ក្នុងគោលដៅថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និង ការពង្រឹងនីតិរដ្ឋ ក្នុងក្របខណ្ឌ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត កាលពីរសៀលថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ។
គួរបញ្ជាក់ថា ៖ ថ្មីៗនេះមានអង្គការក្រៅរដ្ឋាភិបាល និង សង្គមស៊ីវិលមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយ បំផុសឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅ និង ធ្វើការប្រមូលផ្តុំ ដើម្បីឲ្យមានការទាមទារ ការដោះលែងជនល្មើសមួយចំនួន ដែលត្រូវតុលាការ ឃុំខ្លួនជាបណ្តោះអាសន្ន ។