បញ្ហា បាតិភាពរបស់ប្រជាពលរដ្ឋ រឿងភ្លើង អគ្គិសនីឡើងគីឡូលើសប្រក្រតី ក្រោយពីតម្លៃភ្លើង ចុះនៅសល់៨០០៛ ក្នុងមួយគីឡូ នៅក្រុងពោធិ៍សាត់ត្រូវបាន កោះប្រជុំជួបជាមួយប្រជាពលរដ្ឋផ្ទាល់ ដើម្បីពិនិត្យ និងស្ទង់នាឡិកាអគ្គិសនី នៅសាលាក្រុងពោធ៍សាត់ នាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៦ ក្រោម អធិបតីភាព លោកចាប នាង អភិបាលនៃគណៈអភិបាលក្រុង និងមានការចូលរួម ដោះស្រាយ តំណាងអាជ្ញាធម៌កណ្តាល អគ្គិសនីម្ពុជា ដំណាងមន្ទីររ៉ែថាមពល តំណាង ក្រុមហ៊ុនម៉ៅការអគ្គិសនីក្រុងនិងបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ។