នៅព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោគ និង ជាមេបញ្ជាការបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម បាននាំយកអាវភ្លៀង ចំនួន២០២៤អាវ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់កងទ័ពជួរមុខ ការពារបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ស្របពេលដែលរដូវភ្លៀងបានចូលមកដល់ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីបញ្ជាការស្រាលទិសទី៤ ភូមិភាគ៥ ចំណុចអូរកំបោរ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ដោយមានការចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការភូមិភាគ៥, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, អភិបាលរងលខេត្ត, អភិបាលស្រុក, នាយទាហាន, នាយទាហានរងជាច្រើននាក់ផងដែរ ។