ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តចុះសម្របសម្រួល និង ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃក្រៅប្រព័ន្ធតុលាការនៅស្រុកវាលវែង


បន្ទាប់ពីពិធីចែកអាវភ្លៀង ជូនដល់កងទ័ពជួរមុខ ការពារបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់រួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តចុះសម្របសម្រួល និង ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃក្រៅប្រព័ន្ធតុលាការ ប្រកបដោយប្រសិទ្ធភាព និង ជឿជាក់បំផុត រវាងភាគីទំនាស់៣ ផ្សេងៗគ្នា នៅសាលប្រជុំសាលាស្រុកវាលវែង ។

ជាងនេះទៅទៀត បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ទាំង៣ ផ្សេងៗគ្នា និង សាក្សីនៅទីនោះ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ ចំណាយពេលវេលា របស់ឯកឧត្តមអភិបាលខេត្ត ដែលបានចំណាត់ការដោះស្រាយ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕

13220852_1739011036388675_8833363088114485758_n 13230129_1739010796388699_2882995260737545006_n 13237821_1739010889722023_3871217699942464854_n 13239395_1739010713055374_54871700564142281_n 13240482_1739010906388688_5211838360420541820_n 13254133_1739010833055362_9055848626101463294_n 13263751_1739010773055368_2432886124705552379_n 13267748_1739011003055345_1375689058570680077_n 13267782_1739010853055360_8778162133834741863_n 13267797_1739010733055372_916241376011339943_n