ប្រសាសន៍របស់សម្តេចតេជោកាលពីព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៦ បានបញ្ជាក់ឲ្យដឹងថា រដូវស្រែចំការរបានមកដល់ហើយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា នេះ ថា រដូវធ្វើស្រែចំការបានឈានចូលមកដល់ហើយ ដូច្នេះសូមបងប្រជាកសិករ ចាប់ផ្តើមភ្ជួរាស់ ដាស់ដី និងត្រៀមពូជសម្រាប់ បង្កបង្កើនផលនៅដើមឆ្នាំនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook របស់
សម្តេចថា «ភ្លៀងចាប់ផ្តើមធ្លាក់មកជាបណ្តើរៗហើយ តាមតំបន់ និងខេត្តមួយចំនួន បន្ទាប់ពីជួបគ្រោះរាំងស្ងួតអស់មួយរយៈ។ នៅពេលដែលមានភ្លៀងធ្លាក់មកនេះ គឺជាឱកាសដ៏ល្អ សម្រាប់ប្រជាកសិករ ក្នុងការចាប់ផ្ដើមភ្ជួរាស់ ដាស់ដី និងត្រៀមពូជសម្រាប់ចាប់ផ្ដើម ធ្វើស្រែចំការពីដើមឆ្នាំនេះតទៅ។ ទន្ទឹមនឹងការចាប់ផ្តើមធ្វើស្រែចំការ សូមបងប្អូនត្រងទឹកទុក ប្រើប្រាស់កុំឲ្យមានការខ្វះខាត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីសង្ឃឹមថា ក្នុងឆ្នាំនេះ ទិន្នផលរបស់ប្រជាកសិករនឹងបានផលល្អប្រសើរច្រើន នេះបើយោងទៅតាមប្រផ្នូល នៃគោឧសភរាជបរិភោគ ស្រូវ ពោត និងសណ្ដែក ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីពេលថ្មីៗនេះ តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចសង្ឃឹមជឿជាក់ថា ប្រជាកសិករយើងនឹងបង្កើនការខិតខំប្រឹងប្រែងខ្លាំងថែមទៀត ក្នុងវិស័យកសិកម្មនេះ៕

13245461_959485067497636_6004881630650819614_n 13254246_959485140830962_7952939489631198527_n 13254370_959485107497632_8520049041023617652_n 13254495_959485010830975_5580421341369997809_n 13254627_959485080830968_2945570481586959903_n 13260191_959485047497638_7257856708169984136_n 13263697_959485040830972_7270538648443071362_n 13312919_959485097497633_2464431628463195820_n 13315420_959485017497641_5527606144164609925_n 13315690_959485014164308_8347791971980431521_n 13319721_959485104164299_7356309165702748200_n 13319842_959485137497629_7248800768569743504_n