អបអរសាទរពិធីបើកវគ្គបង្រៀនបំប៉នដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៦ និងពិធីប្រគល់កុំព្យូទរយួរដៃ ជាអំណោយឯឧ ប្រធានសសយក ដល់សសយក ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯ.ឧ លី ឆេង សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលសសយក តំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឧ ហ៊ុន ម៉ានី និងឯឧ ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯឧ បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូបង្រៀនស្មគ្រចិត្តចំនួន៧០ នាក់មកពីវិទ្យាល័យចំនួន១៤ ដែលត្រៀមបង្រៀនចំនួន២៧ថ្នាក់ និងយុវជនស្មគ្រចិត្តសង្កេតការណ៍ទាំង២៣ រូប រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសសយក ខេត្តពោធិ៍សាត់ផងដែរ ។