ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារ


នៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំភូមិ សង្កាត់ យុវជន និង ថ្នាក់ដឹកនាំក្នុងក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅសាលប្រជុំសណ្ឋាគារ ខេ អឹម ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ៖ បដិវត្តន៍ព័ណ៌នឹងនាំឲ្យមានការបង្ហូរឈាម ហើយវាបំផ្លាញដល់សន្តិសុខជាតិ សេចក្តីសុខ និង ទ្រព្រសម្បត្តិប្រជាពលរដ្ឋ

ឯកឧត្តម បានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ។ ប៉ុន្តែជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និង ដល់សន្តិសុខជាតិបានឡើយ

សមាជិក សមាជិកា ចូលរួមចំនួន ២០៤នាក់ ស្រី៤៩នាក់។

13423897_281819865503434_8326528545796373050_n 13330967_281819678836786_3014592689882586302_n 13332886_281819728836781_7900402165226584384_n 13335983_281819962170091_583690957854839460_n 13394007_281819742170113_1827931914105398375_n 13406979_281819648836789_2055478766243697054_n 13407028_281819812170106_7173016629371481461_n 13407198_281819908836763_7244727437478551469_n