សម្ភាររួមមាន អង្ករ មី ស្ករស និង ថវិកាមួយចំនួន របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ ហ៊ុន ចាន់ធី ត្រូវបានលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ នាំយកទៅចូលរួមរំលែកទុក្ខគ្រួសារសព លោកយាយ ជា ស៊ីវឡេង ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ២១ កន្លងទៅ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។