សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និង ជាសមាជិកាប្រតិបត្តិ, លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស ព្រមទាំងសមាជិកាជាច្រើនរូបទៀត បានជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកអំណោយ ទៅចែកជូនដល់គ្រួសារក្រីក្រខ្វះខាតស្បៀងចំនួន ២០គ្រួសារ នាព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦ នៅបរិវេណវត្តទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជាមួយគ្នានោះ ប្រតិភូសាខាសមាគមនារី ក៏បានបន្តចុះសួរសុខទុក្ខ និង នាំយកអំណោយប្រគល់ជូនដល់លំនៅដ្ឋាន បុរសឈ្មោះ ខឹត ឃឿន អាយុ ៤៨ឆ្នាំ រស់នៅភូមិភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ដែលមានជំងឺប្រចាំកាយ គ្មានជំរកសមរម្យ ប្រពន្ធស្លាប់ មានកូនក្នុងបន្ទុកចំនួន ២នាក់ផងដែរ ។