ឯ.ឧ ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ បាននាំ ឯ.ឧ កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ មកពិនិត្យមើលដំណើរការនៃការប្រឡងបាក់ឌុបសាកល្បងនៅវិទ្យាល័យហ៊ុនសែនស្រុកភ្នំក្រវាញ


នៅព្រឹកថ្ងៃទី ២៥ នេះ ឯ.ឧ ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ បាននាំ ឯ.ឧ កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ មកពិនិត្យមើលដំណើរការនៃការប្រឡងបាក់ឌុបសាកល្បងនៅវិទ្យាល័យហ៊ុនសែនស្រុកភ្នំក្រវាញ ដែលរៀបចំឡើងដោយក្រុមការងារចុះជួយស្រុកភ្នំក្រវាញ សហការជាមួយមន្ទីរអប់រំខេត្តពោធិ៍សាត់ និងមានការចូលរួមពី វិទ្យាល័យ ហ៊ុន សែន ក្រវាញ និង វិទ្យាល័យបាក់ចិញ្ជៀន របស់ស្រុកភ្នំក្រវាញ និងវិទ្យាល័យប្រម៉ោយ ស្រុកវាលវែង ។ ការរៀបចំនេះធ្វើឡើងក្នុងគោលដៅ បណ្តុះប្អូនៗដែលជាសិស្សត្រៀមប្រលងបាក់ឌុប នៅឆ្នាំនេះឲ្យមានបទពិសោធន៍ជាមួយការប្រលង និងជំរុញឲ្យសិស្សត្រៀមប្រលងបាក់ឌុបរបស់ស្រុកភ្នំក្រវាញនិងរបស់ស្រុកវាលវែង នៅឆ្នាំនេះ មានការត្រៀមរៀនសូត្រមុខវិជ្ជាផ្សេងៗបានមុន។ សង្ឍឹមថានៅឆ្នាំនេះស្រុកភ្នំក្រវាញនឹងមានសមាមាត្រ(%)នៃសិស្សប្រលងបាក់ឌុបជាប់ច្រើនជាងគេក្នុងខេត្តពោធិ៍សាត់ បន្តទៀត ។
13524428_292318181102677_8310922654799774182_n 13438790_292318274436001_5865360013514981177_n 13507063_292318221102673_331405052964220190_n