ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានទទួលជួប ឯកឧត្តម Doug Ericksen សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក


ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានទទួលជួប ឯកឧត្តម Doug Ericksen សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យថាមពលអគ្គិសនី ប្រេងកាត និងធនធានរ៉ែ។ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញពីផែនការ និងតម្រូវការថាមពលរបស់ប្រទេសកម្ពុជាជូនដល់ឯកឧត្តមសមាជិកព្រឹទ្ធសភារូបនេះ។ ឯកឧត្តមសមាជិកព្រឹទ្ធសភាចាប់អារម្មណ៍លើការរីកចំរើនលើវិស័យថាមពលនៅប្រទេសកម្ពុជា ហើយឯកឧត្តមក៏បានបញ្ជាក់ផងដែរថាការសាងសង់វារីអគ្គិសនីរបស់ប្រទេសកម្ពុជាគឺជាថាមពលដែលស្អាតបំផុត។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានបង្ហាញពីបច្ចេកវិទ្យាថ្មីៗរបស់សហរដ្ឋអាមេរិក ដែលអាចកាត់បន្ថយការបាត់បង់ថាមពលតាមខ្សែបញ្ជូនអគ្គិសនី។ ឯកឧត្តមក៏បានសន្យាថានឹងនាំក្រុមហ៊ុនអាមេរិក ដែលមានជំនាញផ្នែកថាមពលនុយក្លេអ៊ែរ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលវាយោ ដើម្បីស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍ដល់ក្រុមហ៊ុនអាមេរិកដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកសំណើរដល់សហរដ្ឋអាមេរិក អោយជួយសិក្សាលម្អិតពីថាមពលខ្យល់នៅប្រទេសកម្ពុជាផងដែរ។
——————
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦
ទីស្តិការក្រសួងរ៉ែ និងថាមពល

13466519_1172741432746832_8307029826930772655_n 13508849_1172741452746830_4845496035622927947_n 13533251_1172741429413499_4368746729365782605_n