ព្រឹកថ្ងៃទី04 07 2016 សង្គមកិច្ចការនារីខេត្តពោធិ៍សាត់បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយពីជំងឺគ្រុនចាញ់នៅវិទ្យាល័យហ៊ុន សែន10មករាបឹងកន្ទួតក្រោមអធិបតីភាពលោកជំទាវ ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់ លោកស្រីឌុច ស្រីមុំ អភិបាលរងស្រុកក្រគរ និងលោកស្រីឈុំ ស៊ីណាដោយមានការឆ្លើយសំណួរចម្លើយក្រោមបរិយាកាសដ៏រីករាយនិងជោគជ័យ។ ក្នុងនោះដែរលោកជំទាវជុក សុផានី បានជូនរង្វាន់លើកទឹកចិត្តដល់ពូកែថ្នាក់ទី12ពីលេខ1ដល់លេខ 3ផងដែរដើម្បីលើកទឹកចិត្តសិស្សានុសិស្សអោយខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតខ្លួន គ្រួសារនិងសង្គម។