សាលាមត្តេយ្យសហគមន៍ សាងសង់ជារោងដោល មានបណ្តោយ ១០ម៉ែត្រ ទទឹង ១០ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ស្ថិតនៅក្នុងភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ក្រោមការផ្តួចផ្តើមឡើងដោយលោកជំទាវ ឯម ប៉ុណ្ណា សមាជិការរដ្ឋសភា និង ជាសមាជិការប្រតិបត្តិ និង លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស រួមជាមួយសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ត្រូវបានធ្វើពិធីប្រគល់ និង ទទួល នាថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៦ ។
សូមបញ្ជាក់ថា សាលាមត្តេយ្យសហគមន៍ដែលបានធ្វើពិធីប្រគល់ និង ទទួលនេះ ទាំងការចំណាយលើការសាងសង់រោងដោល ចាក់ដីបំពេញទីធ្លា ចាក់សាប ចែកជូនសារុងម្នាក់១ ដល់អ្នកចូលរួម ២០០នាក់ និង ចែកសម្ភារសិក្សាដល់សិស្សមត្តេយ្យ ៣០នាក់ សរុបអស់ថវិកា ២០០០ដុល្លារអាមេរិក ៕