លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិនបានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់កន្សែងដល់កាយរឹទ្


លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់កន្សែងដល់កាយរឹទ្ធប្អូន មកពីសាលាបឋមសិក្សាពោធិ៍សាត់ ស្ថានីយ៍ ព្រៃញី លលកស ក្នុងក្រុងពោធិ៍សាត់ សរុបប្រមាណ ២១៥នាក់ ក្នុងគោលបំណង គឺរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជនឲ្យមានសក្តានុពលពេញលេញ ខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវសង្គម និងផ្លូវជំនឿសាសនា ដើម្បីឲ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកសហគមន៍តាមមូលដ្ឋានរស់នៅ ក្នុងសហគមន៍ជាតិ និងអន្តរជាតិ។

ពិធីបំពាក់កន្សែង ត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីតំណាងមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត ព្រមទាំងប្អូនៗដែលជាកាយរឹទ្ធិប្អូន និងកាយរឹទ្ធិរៀមច្បងជាច្រើននាក់ផងដែរ។

13731622_1763425590613886_2597169540624027163_n 13729144_1763425390613906_5034670952891615850_n 13707798_1763425480613897_328704934525362892_n 13707798_1763425387280573_6979374045026997067_n 13700141_1763425300613915_4152509122929115870_n 13697201_1763425477280564_2799884417909189452_n 13692623_1763425483947230_2972322013550161581_n 13690673_1763425383947240_1234586921222667482_n 13686587_1763425297280582_5055890454720009298_n 13669748_1763425600613885_1050813792466640473_n 13620390_1763425307280581_7738510309701167643_n 13731693_1763425603947218_2128624337669522305_n