ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ បានប្រគល់ម៉ូតូ Honda Wave ចំនួន ៣គ្រឿង ដល់វរៈសេនាតូចការពារព្រំដែនលេខ ៥០៨


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ បានប្រគល់ម៉ូតូ Honda Wave ចំនួន ៣គ្រឿង ដល់វរៈសេនាតូចការពារព្រំដែនលេខ ៥០៨ តាមការសន្យាដោះស្រាយជូន កាលពីដើមខែមេសា ក្នុងឱកាសចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា ការផ្តល់ជូនម៉ូតូនាពេលនេះ គឺទៅតាមសំណូមពរមធ្យោបាយនៃការទ្រទ្រង់ជីវភាព និងភាពចាំបាច់របស់កងទ័ព ក្នុងវរៈសេនាតូចការពារព្រំដែនលេខ៥០៨ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្ត ដើម្បីពង្រឹងខឿនការពារឲ្យមានប្រសិទ្ធិភាពខ្ពស់តាមខ្សែបន្ទាត់ព្រំដែន។ ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់លោកមេបញ្ជាការ មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែនលេខ ៥០៨ ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាមួយកងកម្លាំងគ្រប់កងឯកភាពឲ្យបានល្អប្រសើរ ជាពិសេសកងកងកម្លាំងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវចេះថែរក្សាសុខភាពឲ្យបានជាប្រចាំ ព្រោះរដូវនេះជារដូវវស្សាទៀតផង។

នៅក្នុងនោះដែរ បន្ទាប់ពីផ្តល់ជូនម៉ូតូ Honda Wave នោះរួចមក ឯកឧត្តមបានបន្តទទួលដោះស្រាយបញ្ហាប្រឈម និងរឿងអយុត្តិធម៌មួយចំនួន ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រដាច់ពេលពិតប្រាកដផងដែរ។

13680817_1768337450122700_2557848494917443613_n 13680582_1768337580122687_5035667167587080587_n 13669066_1768337453456033_2533263136038636787_n 13631476_1768337530122692_3055352248120048622_n 13626464_1768337520122693_8612329916305491961_n 13619872_1768337456789366_5333814947749145989_n