ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានចុះទៅសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាពនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះទៅសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាព និងជឿជាក់បំផុតរវាងភាគី(ក) ឈ្មោះ ហង្ស សឿន និងភាគី(ខ) ឈ្មោះ វ៉ាន វឿន ដែលភាគីទាំងសងខាង មានការប្តឹងផ្តល់កើតទុក្ខមិនសុខចិត្តជាង៥ឆ្នាំមកហើយ ពាន់ព័ន្ធទៅនឹងករណីរំលោភយកដីលំនៅដ្ឋាន ដែលមានទំហំ ៥០x៣០០ម៉ែត្រ ត្រង់ចំណុចអូរកំបោរ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងកិច្ចដំណោះស្រាយក្រៅប្រព័ន្ធតុលាការនេះ ធ្វើឡើងនៅសាលាស្រុកវាលវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តទទួលបន្ទុក លោកអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរស្រុក និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លី នៅចំណុចអូរតកឡក ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ចំនួន ០៤គ្រួសារទៀតផងដែរ៕

13626422_1768701676752944_8554262187005771793_n 13626637_1768701696752942_8714949660707162267_n 13627119_1768701250086320_8270981600548541416_n 13631613_1768701630086282_1230507141167890125_n 13631661_1768701340086311_8622428261669397809_n 13669096_1768701253419653_3708511871791111366_n 13680608_1768701266752985_8991334667067944532_n 13686765_1768702083419570_5880761896703221615_n 13781908_1768702096752902_8519417884961012890_n 13782201_1768702140086231_8032921833757411523_n