កូនឈើ ១ម៉ឺនដើម ក្នុងនោះ ធ្នង់ ៤ពាន់ដើម និងគគីរ កកោះ អង្កាញ់ ច្រេះ កន្តឹងដំរី ស្តៅ ៦ពាន់ដើមទៀត ត្រូវបានដាំនៅក្នុងព្រៃសហគមន៍ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់


កូនឈើ ១ម៉ឺនដើម ក្នុងនោះ ធ្នង់ ៤ពាន់ដើម និងគគីរ កកោះ អង្កាញ់ ច្រេះ កន្តឹងដំរី ស្តៅ ៦ពាន់ដើមទៀត ត្រូវបានដាំនៅក្នុងព្រៃសហគមន៍ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមប្រធានបទ “ដាំដើមជីវិត នៅសមុទ្រទឹកសាប” នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដែលរៀបចំដោយអគ្គិសនីកម្ពុជា និងក្រុមគ្រួសារABCកម្ពុជា។

ពិធីដាំកូនឈើ នៅព្រៃសហគមន៍ភូមិអន្សក្តាម មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា, ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ព្រមទាំងអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ ABCកម្ពុជា សរុបប្រមាណជាង ១ពាន់នាក់ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសកលលោកទាំងមូល កំពុងទទួលរងផលប៉ះពាល់អវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុ បង្កឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ ការរីករាលដាលនៃជំងឺឆ្លង និងសត្វល្អិតចង្រៃផងដែរ ដែលកត្តាទាំងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងការរស់នៅរបស់មនុស្សជាតិទូទៅ។ ដូច្នេះដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ អ្នកស្រឡាញ់បរិស្ថានធម្មជាតិ ត្រូវរួមគ្នាបន្តដាំកូនឈើ នៅតាមសហគមន៍ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្ស និងពង្រីកធនធានព្រៃឈើ សំដៅធ្វើឱ្យកម្ពុជាកាន់តែមានភាពបៃតង៕

13907166_1770636599892785_5373007992610533537_n 13645155_1770636533226125_8207141342580630925_n 13645159_1770636706559441_1310248037103383777_n 13654334_1770636703226108_6204187216851684375_n 13876101_1770637003226078_5909490137245032338_n 13876182_1770636619892783_8787676494266024730_n 13882115_1770636666559445_777455163582443302_n 13882570_1770636889892756_3026734406555021237_n 13886310_1770636783226100_6387788527330655112_n 13886522_1770636526559459_7446617063484246085_n 13887027_1770636873226091_8274485774178982408_n 13891831_1770636529892792_3827004631786245022_n 13902757_1770636626559449_5621705495146460115_n 13906609_1770636869892758_677261977448587426_n