ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែង ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ ផ្លូវជាតិលេខ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែង ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ ផ្លូវជាតិលេខ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ ។ ដែលកំណាត់ផ្លូវជាតិនេះមានប្រវែង១៣៩,៦០៧គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន។ គម្រោងផ្លូវជាតិលេខ៤៤ ចំណាយថវិកា ៨០,៣០លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចែកស្លាកសញ្ញា និងចំណាំងផ្លាតជាង ៣លាន៤សែន ដល់ប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចនឹងលោកស្រីអគ្គទូតចិន ប្រចាំនៅកម្ពុជា រយៈពេលជាង៣ឆ្នាំកន្លងមក បានជួបគ្នាចំនួន៦៨ដង ទាំងក្នុងពិធីផ្លូវការ និងពិធីផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅសប្តាហ៍នេះ សម្តេចនឹងធ្វើដំណើរនៅទិសនិរតីវិញម្តង ដើម្បីជួបប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ កំពត កែប និងព្រះសីហនុ ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចុងសប្តាហ៍នេះ សម្តេចនឹងទៅប្រទេសឡាវ ដើម្បីទទួលពានរង្វាន់ «សមិទ្ធិផលអមតៈអាស៊ាន»។ សម្តេចបានបន្តថា នៅលើពិភពលោក មានមនុស្ស៣នាក់ប៉ុណ្ណោះ ដែលបានទទួលពានរង្វាន់នេះ ហើយសម្តេចជាមនុស្សទី៤ ដែលទទួលបានពានរង្វាន់ «សមិទ្ធិផលអមតៈអាស៊ាន»។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនៅតំបន់ឱរ៉ាល់ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋានផ្សេងៗទៀត នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្រ្តី នៅអាណត្តិបន្តបន្ទាប់ទៀត

* សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចែកស្លាកសញ្ញាសុវត្ថិភាពជាង ៣លាន៤សែន ដល់ប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ, ដោយបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ដើរចែកផ្ទាល់ដល់ប្រជាពលរដ្ឋនៅផ្ទះតែម្តង។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗថា ប្រសិនបើមានអ្នកណាម្នាក់ យកស្លាកសុវត្ថិភាពទៅលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃណាមួយ ត្រូវឃាត់ខ្លួននៅនឹងកន្លែង ! ព្រោះស្លាកសុវត្ថិភាពនេះ គឺចែកជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទូទាំងប្រទេស, សម្តេចតេជោ បន្តប្រកាសថា កុំចាំរហូតដល់ប្រជាពលរដ្ឋ២០០-៣០០នាក់ ទើបចែកជូនពលរដ្ឋ, ត្រូវចែកមួយៗតែម្តង កុំចាំទុកច្រើនទើបចែក។

* សម្តេចតេជោ ហ៊ុន សែន បានព្រមានអាជ្ញាធរទាំងឡាយណា ដែលប្រមូលប្រជាពលរដ្ឋបានច្រើន ទើបចែកអត្តសញ្ញាណបណ្ណជូនពួកគាត់ ហើយផ្សាយតាមទូរទស្សន៍ដើម្បីឱ្យនាយករដ្ឋមន្រ្តីឃើញ, នោះសម្តេចមិនសរសើរនោះទេ គឺជេរតែម្តង។ សម្តេចថា ការធ្វើបែបនេះគឺខាតពេលវេលា របស់ប្រជាពលរដ្ឋ។ សម្តេចជំរុញឱ្យអាជ្ញាធរយកអត្តសញ្ញាណបណ្ណប្រគល់ ជូនប្រជាពលរដ្ឋដល់គេហដ្ឋាន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកនយោបាយមិនខុសពីអ្នកលេងអុក ហ៊ានស៊ី ត្រូវហ៊ានសង។ សម្តេចអ្នកអុកសម្តេចប្រយ័ត្នគ្រោះថ្នាក់។ ឥឡូវអ្នកដែលអុកសម្តេចតាមរយៈការចោទប្រកាន់គ្មានមូលដ្ឋាន កំពុងប្រុងរត់គេចទៅក្រៅប្រទេស។

13921032_1002495449863264_1098056358574678625_n 13880248_1002495456529930_8173305850893354996_n 13882567_1002495583196584_6874390401042551212_n 13886288_1002495529863256_1705189707506236038_n 13892205_1002495586529917_7740929693613141462_n 13901415_1002495453196597_3978028057632661355_n 13907051_1002495493196593_154928996927966658_n 13912871_1002495496529926_6033638901644607400_n