គំរូឯកសណ្ឋានក្រុមគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ ចំនួន ៩០៧ឈុត នឹងត្រូវប្រារព្ធពិធីចែកជូនដល់ដៃសមាជិក ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ នៅពហុកីឡាដ្ឋានខេត្តពោធិ៍សាត់។
ជានិច្ចជាកាល ក្នុងនាមអភិបាលខេត្ត និងក្នុងនាមជាប្រធានក្រុមគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន តែងតែរួមសុខរួមទុក្ខជាមួយគ្នា ហើយចាត់ទុកថាជាសាច់ជាឈាម និងជាគ្រួសារតែមួយ ពេលជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួបប្រទះនូវជំងឺដង្កាត់ផ្សេងៗ ដែលជាបញ្ហាប្រឈមដោះស្រាយមិនបាន ឯកឧត្តមនឹងធ្វើការដោះស្រាយជូនដោយផ្ទាល់ និងទាន់ពេលវេលា។ ជាមួយគ្នានោះឯកឧត្តមសុំតែម្យ៉ាងកុំប្រព្រឹត្តបទល្មើសដូចជា ៖ ជួញដូរគ្រឿងញៀន ល្បែងស៊ីសង ត្រូវកាត់បន្ថយផឹកគ្រឿងស្រវឹង កុំឲ្យមានអំពើហឹង្សាក្នុងគ្រួសារ ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។