ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ បានចុះពិនិត្យដោយផ្ទាល់ លើករណីសំណើរបស់បងប្អូនប្រជាពលរដ្ឋ សុំផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន នៅលើដីចន្លោះផ្លូវខេត្ត និងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ពាក់ព័ន្ធនឹងសំណើនេះ ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឲ្យមន្ទីរជំនាញដែលមានការពាក់ព័ន្ធ ចុះធ្វើការវាស់វែងជាក់ស្តែង ដោយអនុវត្តទៅតាមច្បាប់ អាចទទួលយកបាន សម្រាប់ការផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន។
ជាមួយគ្នានោះ ឃើញថាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ មានការគាំទ្រ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការដឹកនាំគ្រប់គ្រង ប្រកបដោយភាពឈ្លាសវៃ និងម៉ឺងមាត់ របស់ ឯកឧត្តម ម៉ៅ ធនិន ហើយក៏សង្ឃឹមថាខេត្តពោធិ៍សាត់នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនចាញ់ខេត្តដទៃ៕