ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអាវឯកសណ្ឋានក្រុមគ្រួសារម៉ូតូឌុបទាំង ០៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអាវឯកសណ្ឋានក្រុមគ្រួសារម៉ូតូឌុបទាំង ០៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ជាលើកទី៤ ចំនួន ៩០៧នាក់ ក្នុងនោះស្រី ០៦នាក់ នៅបរិវេណសាលាក្រុង ស្ថិតនៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជាមួយគ្នានោះឯកឧត្តមសូមឲ្យបងប្អូនអ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ម៉ៅ ធនិន បានចែកជូនអាវឯកសណ្ឋានបងប្អូនក្រុមគ្រួសារម៉ូតូឌុបទាំង ៩០៧នាក់ ក្នុងម្នាក់ៗទទួលបានអាវ ១ ដោយឡែកជនចាស់ជរា ពិការភាព និងស្ត្រីដែលរកស៊ីរត់ឌុបសរុប ៤៤នាក់ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភបន្ថែម ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស និងថវិកា៥ម៉ឺនរៀលផងដែរ៕

13872923_1773472949609150_3913504012258952880_n 13873126_1773472576275854_621968244878965840_n 13876468_1773472776275834_608232490857889166_n 13880230_1773473279609117_3618360734385750687_n 13895083_1773472686275843_6155379518970617329_n 13895555_1773472966275815_1620436786107948520_n 13900111_1773473162942462_5441267721062221569_n 13901492_1773473082942470_3918052534321953295_n 13901512_1773472566275855_5176246621473886495_n 13902686_1773472692942509_6092580749936146445_n 13907173_1773472956275816_7891973525286004012_n 13912729_1773473282942450_4630032244873818787_n 13920994_1773472796275832_6602066668958029722_n 13925163_1773472802942498_2562737506206977232_n 13925169_1773473166275795_8514757926949387765_n 13925194_1773472682942510_5805259058372111488_n 13932721_1773472826275829_8564555462889899242_n 13934865_1773472572942521_8653002477051336696_n 13938347_1773473122942466_376082052448813111_n 13939554_1773473186275793_5335323169882955620_n