សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ នៅខេត្តពោធិ៍សាត់


អបអរសារទរដោយគោរពស្មោះស័្មគសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

នៅរសៀលថ្ងៃទី៩ ខែសីហា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាលជាមួយមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិ៍សាត់។

សម្ដេចតេជោ បានសម្រេចអោយអាជ្ញាធរខេត្តរៀបចំចេញប័ណ្ណបញ្ជាក់អោយអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីក្រគរ នៃក្រុងពោធិ៍សាត់ គឺពួកគាត់អាចលក់ដូរតកូនតចៅ តែគ្មានសិទ្ធិលក់អោយទៅអ្នកដ៍ទៃបានទេ ព្រោះជាទ្រព្យសម្បត្តិរដ្ឋ ។ ខេត្តពោធិ៍សាត់នេះ គឺជាខេត្តដែលមានច្រកវារីអគ្គីសនីចំនួន០៤សម្រាប់ផ្គត់ផ្គង់ទៅតំបន់ផ្សេងៗនៅក្នុងកម្ពុជា មន្ត្រីដែលពាក់ព័ន្ឋត្រូវយកចិត្តទុកដាក់លើការគ្រប់ គ្រងអគ្គីសនី និងការបញ្ចុះតម្លៃអគ្គីសនី ពិសេសអ្នកប្រើប្រាស់ភ្លើងតិចជាង ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ គឺបញ្ចុះមកនៅត្រឹម ៦១០៛/ក្នុង១គីឡូវ៉ាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅ ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែប្រសើរឡើង។

ទន្ទឹមនោះ សម្តេចតេជោ បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើស ការជួញដូរគ្រឿង ញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងាររបស់ពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាសាធារណៈ រួមទាំងសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។ មន្ត្រីត្រូវគិតថាខ្លួនជាអ្នក បម្រើប្រជាពលរដ្ឋ ហើយត្រូវដាក់ខ្លួនអោយទាប និងខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការណ៍ប្រមូលពន្ធដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់លើការការពារធនធានព្រៃឈើ និងយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋ។ ត្រូវរក្សាទំនាក់ទំនងមិត្តភាពល្អជាមួយប្រទេសថៃ ហើយត្រូវយកចិត្តទុកដាក់មើលកម្មករកម្មការនីយើងអោយបានដិតដល់។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរផងដែរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តពោធិ៍សាត់នេះអោយ កាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់មិនអាចខ្វះបាន៕

13938574_313451169006970_8229663971617837929_n 13876355_313451152340305_5742918515751587408_n 13879285_313451322340288_3572501629901160109_n 13895221_313451352340285_7080636426497380550_n 13901359_313451269006960_5768212621901945728_n 13902652_313451432340277_1530465884741225157_n 13920587_313451405673613_2943806294133189537_n 13934886_313451232340297_8155251601633698392_n 13938387_313451209006966_210681223230376096_n