នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បាននាំយកសម្ភាររួមមាន អង្ករ និងថវិកា របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ទៅចូលរួមរំលែកទុក្ខគ្រួសារសពចំនួន២គឺ សពលោក សួន តុន ក្នុងជន្មាយុ ៥៧ឆ្នាំ ដែលស្លាប់ដោយរោគាពាធ រស់នៅភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ និងសពកុមារី ខន ស្រីរ័ត្ន ក្នុងជន្មាយុ ១១ឆ្នាំ ដែលស្លាប់ដោយរោគាពាធ រស់នៅភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ សម្រាប់ទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។