លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកអំណោយមនុស្សធម៌ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី រួមមាន អង្ករ និងថវិកា ទៅចូលរួមរំលែកទុក្ខគ្រួសារសព ឧបាសក ឈុន ឡេ ដែលបានស្លាប់ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ កាលពីយប់ថ្ងៃទី១៥កន្លងទៅ ដល់លំនៅដ្ឋាននៃសពស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ សម្រាប់ទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់បាននាំយកអំណោយមនុស្សធម៌ របស់ឯកឧត្តម ម៉ៅ ធនិន ទៅចូលរួមរំលែកទុក្ខគ្រួសារសព ឧបាសក ឈុន ឡេ
