ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឈើអូរព្រាល ដែលមានបណ្តោយ ៥២ម៉ែត្រ និងទទឹង ៤ម៉ែត្រ ស្ថិតក្នុងភូមិអូរព្រាល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានអញ្ជើញចុះសំណាលជាមួយក្មួយៗ ដែលកំពុងសិក្សានៅសាលាបណ្តុះបណ្តាលជំនាញបន្ថែម ក្នុងស្រុកភ្នំក្រវាញផងដែរ។