លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកអំណោយមនុស្សធម៌ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី រួមមាន អង្ករ និងថវិកា ទៅចូលរួមរំលែកទុក្ខគ្រួសារសព ឧបាសិកា អ៊ុក គន ដែលបានស្លាប់ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ ដល់លំនៅដ្ឋាននៃសពស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ សម្រាប់ទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់បាននាំយកអំណោយមនុស្សធម៌ របស់ឯកឧត្តម ម៉ៅ ធនិនទៅចូលរួមរំលែកទុក្ខគ្រួសារសព
