ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ទិវាអក្ខរកម្មជាតិ អន្តរជាតិ ០៨ កញ្ញា លើកទី១៦ដែលបានប្រារព្ធធ្វើនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាសក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់


ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានថ្លែងថា អក្ខរកម្មជាគន្លឹះនៃការអភិវឌ្ឍ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឱ្យមានអត្រាអក្ខរកម្មខ្ពស់ ក្នុងស្រទាប់ប្រជាពលរដ្ឋប្រទេសយើង។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមបណ្ឌិត អញ្ជើញជាអធិបតី ទិវាអក្ខរកម្មជាតិ អន្តរជាតិ ០៨ កញ្ញា លើកទី១៦ ក្រោមប្រធានបទ “អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ” ដែលបានប្រារព្ធធ្វើនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ARNE LEMAISTRE ប្រធានអង្គការ UNESCO និងឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងស្ថាប័នដែលមានការពាក់ព័ន្ធ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ សិស្សានុសិស្ស និងក្រុមយុវជនស្ម័គ្រចិត្តយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថាអក្ខរកម្មជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ ហើយវាក៏ជាគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋយើងផងដែរ។ ការប្រារព្ធទិវានេះឡើង គឺជាការក្រើនរម្លឹក និងជំរុញឱ្យអក្ខរកម្មខ្ពស់ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាយើង។

នៅក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់រង្វាន់ ដល់សិស្សអក្ខរកម្មរៀនពូកែ ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន ៣០នាក់ផងដែរ។

14183844_1789669987989446_426136432244150127_n 14192158_1789670511322727_8849201138990824595_n 14192179_1789670284656083_1586571103047685759_n 14199263_1789670361322742_7757882353995727621_n 14202549_1789670287989416_6035274020911382123_n 14203304_1789670427989402_8616030722844436112_n 14212073_1789670044656107_4839928298238615218_n 14212647_1789670047989440_8535649924870911499_n 14232396_1789669981322780_2056002692903541143_n 14238082_1789670481322730_4222057812245483380_n 14264115_1789670024656109_1238889022938676625_n 14264155_1789670281322750_5810897604867022122_n 14265018_1789669974656114_3774740753307433899_n 14291622_1789670087989436_3063154834987998810_n