ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានទទួលជួបតំណាងក្រុមហ៊ុន PVEP OVERSEAS កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការស្វាគមន៍ដល់ប្រតិភូក្រុមហ៊ុន PVEP Oversea ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅក្នុងជំនួបនេះ លោកប្រធានប្រតិភូក៏បានរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុនលើគម្រោងរុករកប្រេងកាតនៅប្លុកទី១៥។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក៏បានបង្ហាញពីគម្រោងវិនិយោគមួយចំនួនទៀតដែលក្រុមហ៊ុនគ្រោងនឹងដាក់ទុនវិនិយោគនៅកម្ពុជា ហើយលោកប្រធានបានស្នើសុំឯកឧត្តមរដ្ឋមន្រ្តីជួយគាំទ្រ ដល់គម្រោងទាំងអស់របស់ក្រុមហ៊ុននៅកម្ពុជា។ ជាកិច្ចឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន។ ជាចុងក្រោយភាគីទាំងពីរសន្យានឹងធ្វើការពិភាក្សាលម្អិតបន្ថែមទៀតលើគម្រោងវិនិយោគថ្មីៗរបស់ក្រុមហ៊ុនក្នុងវិស័យថាមពល។